ឯកឧត្តមបណ្ឌិត ណៅ ធួក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន អញ្ជើញចូលរួមពិធីបុណ្យឆ្លង និងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីមួយក្នុងវត្តក្រាំងស្លា ស្ថិតនៅឃុំចារ ស្រុកព្រៃកប្បាស


ព្រះវិហារថ្មីមួយក្នុងវត្តក្រាំងស្លា ស្ថិតនៅឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវត្រូវបានត្រូវបានធ្វើពិធីបុណ្យឆ្លង និងបញ្ចុះខណ្ឌសីមា នាព្រឺកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណៅ ធួក អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសស្ស យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះពុទ្ធបរិស័ទទាំងអស់ ទាំងនៅក្នុងស្រុក និង នៅក្រៅស្រុក ដែលខិតខំនាំគ្នាចំណាយ ថវិកាកសាងឡើងវិញ នៅវិស័យព្រះពុទ្ធសាសនាឲ្យ មានការរីកចម្រើន បន្ទាប់ពីខ្ទិចខ្ទីទាំងស្រុងក្នុងសម័យ ប្រល័យពូជសាសន៍ខ្មែរ ក្រហម ។ក្រោយថ្ងៃរំដោះរហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជាបានខិតខំគ្រប់បែបយ៉ាងក្នុងនាំមកនូវសុខសន្តិភាព សណ្តាប់ធ្នាក់សង្គម ព្រមទាំងកសាង និងអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្ររហូតដល់សព្វថ្ងៃនេះ។ព្រះវិហារថ្មីនេះពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាយើងប្រមាណ៩០ភាគរយកំពុងគោរពប្រតិបត្តិ ហើយត្រូវបានកំណត់ថាជាសាសនារបស់រដ្ឋ។
ជាចុងក្រោយឯកឧត្តមគណៈអធិបតីក៏បានបំពាក់មេដៃស្ថាបនាជាតិជូនដល់សប្បុរសជនដែលចូលរួមកសាងព្រះវិហារ និងបានពាំនាំនូវអំណោយមួយចំនួនជូនតាជី យាយជី និងសិស្សានុសិស្សផងដែរ។
10397222_452983684873123_5499360659822661380_o 10624012_452981971539961_3036628418027266826_o 10914977_452982071539951_6157471489073867221_o 11270401_452981844873307_6148917761233884894_o 11537392_452983694873122_4329655736174408441_o