បន្ទាប់ពីបានទទួលដំណឺងពីករណីផ្ទុះកំប៉ុងហ្គាស (កំប៉ុងតូច) នៅវត្តអង្គលង្គញ់ ស្ថិតនៅភូមិ ស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ ព្រះសង្ឃចំនួន ០៧អង្គដែលទទួលរងរបូសរលាកលើដងខ្លួន និងពិនិត្យពីស្ថានភាពព្រះសង្ឃដោយផ្ទាល់ នៅល្ងាចថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៥ មន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ឯកឧត្តមបាននាំទេយ្យវត្ថុមួយចំនួនទៅប្រគេនព្រះសង្ឃ ក្នុងមួយអង្គៗទទួលបាន ទឹកផ្លែឈើ១កេស ទឹកដោះគោ១ឡូ ស្ករស១គីឡូ មុង១ ភួយ១ និងបច្ច័យ១០ម៉ឺនរៀល។
សូមបញ្ជាក់ថាព្រះសង្ឃទាំងប្រាំពីរអង្គបាននឹងកំពុងសម្រាកព្យាលបានក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងមានព្រះនាមដូចខាងក្រោមៈ
១. ព្រះតេជព្រះគុណ ប៊ី សំណាង របួសធ្ងន់
២. ព្រះតេជព្រះគុណ ង៉ែត ធីម របួសធ្ងន់
៣. ព្រះតេជព្រះគុណ ងន សុភក្រ្ត័ របួសស្រាល
៤. ព្រះតេជព្រះគុណ បេន សារ៉េត របួសស្រាល
៥. ព្រះតេជព្រះគុណ ណុប វណ្ណា របួសស្រាល
៦. ព្រះតេជព្រះគុណ សេង អ របួសស្រាល
៧. ព្រះតេជព្រះគុណ នឿន វណ្ណនេត របួសស្រាល ។