ស្ថានីយ៍ទូរទស្សន៍អប្សារាបានរៀបចំការប្រកួតកីឡាប្រដាល់មិត្តភាពកម្ពុជា-ថៃ នៅទីលានបាត់ទាត់គរុកោសល្យភូមិភាគតាកែវ


រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ នៅទីលានបាត់ទាត់គរុកោសល្យភូមិភាគតាកែវស្ថានីយ៍ទូរទស្សន៍អប្សារាបានរៀបចំការប្រកួតកីឡាប្រដាល់ចំនួន ៥គូរ ក្នុងនោះដណ្តើមខ្សែក្រវ៉ាត់CBF ក្នុងប្រភេទទម្ងន់ ៥១គ.ក្រ រវាងកីឡាករ សែន រ៉ាដេត មកពីក្លឹបអប្សារាកីឡា និងកីឡាករ ហ៊ឹម សេរី មកពីក្លឹបសំរែករាជសីហ៍បង្ក្រាបគ្រឿងញៀន និងមានការប្រកួតមិត្តភាពកម្ពុជា-ថៃ ចំនួន ២គូរ។ ការប្រកួតនេះមានការចូលរួមជាអធិបតីដោយឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់ និងឯកឧត្តម ស៊ាន វិសុទ្ធ អគ្គនាយកទូរទស្សន៍អប្សារា។ ក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ បានឧបត្ថម្ភកីឡាករខ្មែរក្នុងម្នាក់ៗ ២០០,០០០រៀល និង ២០០,០០០រៀលផ្សេងទៀតចំពោះកីឡាករខ្មែរដែលឈ្នះកីឡាករបរទេស ព្រមទាំងឧបត្ថម្ភក្រុមការងារបច្ចេកទេសទូរទស្សន៍អប្សារាទាំងអស់ចំនួន ៣០០ដុល្លារផងដែរ។
ជាលទ្ធផលខ្សែរក្រវ៉ាត់ CBF នុងប្រភេទទម្ងន់ ៥១គ.ក្របានទៅលើកីឡាករ សែន រ៉ាដេត រីគូរអន្តរជាតិកីឡាករកម្ពុជាចាញ់ពិន្ទុកីឡាករថៃទាំង ២គូរ។
10644603_372909662880526_8297361782996305092_n 10881919_372909996213826_968318091810187087_n 10882308_372909669547192_7652818114255342782_n 10888728_372909549547204_1702575346290295002_n 10891515_372909942880498_2736708519372471647_n