បន្ទាប់ពីបានដឹកនាំ លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ជុំវិញខេត្តតាកែវ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រតិភូ ដោយធ្វើដំណើរតាមរយៈរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដោយឆ្លងកាត់ និងឈប់នៅស្ថានីយ៏ខេត្តតាកែវ នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៦ រួចមក ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលលក់ដូរនៅស្ថានីយ៏រថភ្លើងតាកែវ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការផ្សេងៗរបស់គាត់។