ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត តាកែវ ដោយមានការចូលរួមពីឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈ រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានស្រុកបាទី លោក លោកស្រីអភិបាលរងខេត្ត លោកនាយក រដ្ឋបាល លោកអភិបាល ស្រុកបាទី លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានារបស់ខេត្តតាកែវ និងកង កម្លាំងប្រដាប់អាវុធក្នុងស្រុកបាទី បានអញ្ជើញចុះផ្សព្វផ្សាយដីកា សម្រេច ស្តីពីការបញ្ចប់កិច្ចសន្យាជួលដីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍រមណីដ្ឋានទន្លេបាទីដែលមានឈ្មោះថា បាទីធួរីសិម ឌីវិលុបមិន។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ថ្ងៃនេះយើងបានបញ្ចប កិច្ចសន្យា ជាមួយក្រុមហ៊ុនហើយ ហើយជាបណ្តោះអាសន្ យើងនឹងដាក់រមណីដ្ឋាននេះ នៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋជាអ្នកគ្រប់គ្រង សិន ដើម្បីរងចាំ ការរៀបចំថ្មីមួយ ដែលអាចទទួលយកបានពីប្រជាពលរដ្ឋ។ បន្តពីនេះ យើងនឹងរួម គ្នាធ្វើការអភិវឌ្ឍរមណីដ្ឋាន ទន្លេបាទីឲ្យកាន់តែល្អប្រសើ ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាឲ្យកាន់តែច្រើន ដែលអាចចូល រួមចំណែកក្នុងការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយរាល់ការសម្រេចណាមួយពាក់ព័ន្ធនឹងរមណីដ្ឋាននេះ នឹង ត្រូវមាន ការពិគ្រោះយោបល់ ពីប្រជាពលរដ្ឋ ចូលរួមពីប្រជាពលរដ្ឋ និងយល់ព្រម ពីប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានផ្តាំផ្ញើរ ប្រជាពលរដ្ឋត្រូវជឿជាក់លើ ឯកឧត្តម និងអាជ្ញាធរខេត្ត ជឿជាក់លើក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តតាកែវដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ជាប្រធាន និងជាពិសេសត្រូវជឿជាក់លើសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពល រដ្ឋយើងដោយមិនប្រកាន់ និន្នាការនយោបាយឡើយ។