នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមអមដំណើរដោយ លោក អ៊ុក រី អភិបាលស្រុកបាទី ព្រមទាំងក្រុមការងារ បានអញ្ជើញពិនិត្យទំនប់ស្វាយខម ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់បង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ នៅ ឃុំចំប៉ី និងឃុំពត់សរ និងបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអាជីករក្នុងសហគមន៏រមណីដ្ឋានទន្លេបាទី ដោយឯកឧត្តមបានណែនាំ ដល់សហគមន៏ទន្លេបាទីឲ្យលក់សំបុត្រចូលរមណីដ្ឋានចំពោះរថយន្ត១២កៅអីឡើងត្រូវបង់ថ្លៃ៥,០០០រៀល ក្រោម១២កៅអី ត្រូវបង់ថ្លៃ៣,០០០រៀល និងម៉ូតូមិនត្រូវបានបង់ថ្លៃទេ ដើម្បីយកថវិកាទាំងនោះ មកអភិវឌ្ឍន៍សហគមន៏ ថែរក្សាបរិស្ថាន អនាម័យ។ឯកឧត្តមអភិបាលបានជំរុញ និងសំណូមពរដល់អាជីវករក្នុងសហគមន៏ទាំងអស់ត្រូវលក់ដូរ ទំនិញក្នុងតម្លៃសមរម្យ កុំលក់ក្នុងតម្លៃថ្លៃពេកដែលនាំឲ្យប៉ះពាល់ដល់ភ្ញៀវមានការអាក់អន់ចិត្ត បណ្តាលឲ្យបងប្អូនបាត់បង់ចំណូលប្រចាំថ្ងៃ។