អង្កការដំណើរនៃជីវិត ដែលស្ថិតនៅភូមិធម្មតា ឃុំ ខ្វាវ ស្រុក ទ្រាំង ខេត្តតាកែវ ត្រូវបានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ។ នេះគឺបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តចំពោះអង្កការក្រៅរដ្ឋាភិបាលដែលបានខិតខំជួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងស្រុកទ្រាំង។ ឯកឧត្តម បានថ្លែងអំណរគុណជូនចំពោះលោកប្រធានអង្កការដែលបានសហការយ៉ាងល្អជាមួយអជ្ញាធរ មូលដ្ឋានដើម្បីឲ្យអង្កការនេះដំណើរការទៅបានរលូន ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៍បានលើកឡើងពីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបើកសេរីភាពសាសនា ដល់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើងសាសនាណាមួយនោះទេ ម្យ៉ាងទៀត អ្នកកាន់សាសនាក្នុងប្រទេសកម្ពុជា មិនដែលបង្កបញ្ហា ឬមានជលោះជាមួយគ្នានោះទេ។