ដោយសារតែការជឿលើថ្នាក់ដឹកនាំដែលគ្មានគោលការណ៏ច្បាស់លាស់ ធ្វើឲ្យអង្គភាពមួយ ឬប្រទេសមួយ នឹងមិនមានការអភិវឌ្ឍន៏ រីកចម្រើន” យ៉ាងណាមិញបើសិនជាលោកគ្រូ អ្នកគ្រូ ជ្រើសរើសមេដឹកនាំ ប្រទេសខុសធ្វើប្រទេសយើងនឹងមិនមានស្ថេរភាពនយោបាយ គ្មានការអភិវឌ្ឍន៏ ដូច្នេះហើយសូមលោកគ្រូ អ្នកគ្រូត្រូវគិតពិចារណា ឲ្យបានល្អិតល្អន់ មុនជ្រើសរើសមេដឹកនាំដឹកនាំប្រទេស ជាក់ស្តែងសព្វថ្ងៃនេះគឺមានតែរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា គឺតែងតែនៅរួម សុខ រួមទុក្ខជាមួយបងប្អូនជានិច្ច មានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ធ្វើឲ្យប្រទេសជាតិមាន ការរីកចម្រើនលើគ្រប់វិស័យ” នេះគឺជាប្រសាសន៏របស់ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ក្នុងពិធីចុះជួប សំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តន៏ និងលោក លោកស្រី ជានាយក នាយករង នាយិកា នាយិការង នៅស្រុកទ្រាំង ខេត្តតាកែវ នៅ ព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៥ និងមានការអញ្ជើញចូលរួមពីឯកឧត្តម នុត ខុន ឯកឧត្តម ឥម មេន និងលោកអ៊ុយ សំអាត អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ក្នុងពិធីនេះដែរ ឯកឧត្តម កៅ ឆែ បានបន្ថែមទៀតថា អ្នកណាក៏ស្នេហាជាតិដែរ អ្នកណាក៏ស្រឡាញ់ទឹកដីរបស់ខ្លួនដែរ មិនមែនដូចបុគ្គល មួយចំនួនទើបតែមកតាំងខ្លួនជាអ្នកស្នេហាជាតិ ស្រឡាញ់ទឹកដីនៅពេលនេះទេ ចុះហេតុអ្វីនៅសម័យសង្គ្រាមចាប់តាំង
ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩ ក្រុមអស់លោកមិនមកស្នេហាជាតិផង មិនមកស្រឡាញ់បងប្អូនផង មិនមករួមសុខរួមទុក្ខជា មួយបងប្អូនផង ទើបស្រុកយើងមានស្ថេរភាពនយោបាយ មានឯកភាពជាតិ ទើបក្រុមគាត់មកស្រឡាញ់បងប្អូន ដូចនេះ សូមលោកគ្រូ អ្នកគ្រូ ត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំ។
ជាចុងបញ្ចប់ឯកឧត្តម បានថ្លៃងអំណរគុណជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តន៏ និងលោក លោកស្រី ជានាយក នាយករង នាយិកា នាយិការង និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំផ្ទេរចំណេះដឹង បង្ហាត់បង្រៀន សិស្ស ដែលជាយុវជនជំនាន់ឲ្យក្លាយជាកូនល្អ សិស្ស ល្អ និងមិត្តល្អ។
ឯកឧត្តមក៏បានឧបត្ថម្ភជាថវិកាចំនួន ១០០ ដុល្លារអាមេរិកជូនលោកតា ស្រី វង់ និងលោកយាយ អ៊ុំ សារិន ដែល អតីតជា លោកគ្រូ អ្នកគ្រូ។