ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលអញ្ជើញជាអធិបតីក្នុងការសម្របសម្រួលរវាងតំណាងរោងចក្រវ៉ូមណាមី (Cambodia) ហ្គាមែន ខូអិលធីឌី


រសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជា
អធិបតីក្នុងការសម្របសម្រួលរវាងតំណាងរោងចក្រវ៉ូមណាមី (Cambodia) ហ្គាមែន ខូអិលធីឌី និងតំណាងកម្មកររោងចក្រទៅលើ០២ចំនុចដែលនៅសល់កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥ ។ ជាលទ្ធផលឯកឧត្តមបានសម្របសម្រួលឲ្យកម្មករចូលធ្វើការក្នុងរោងចក្រវិញ និងរយៈពេល៣ខែក្រោយមកសូមបងប្អូនកម្មករដាក់ពាក្យស្នើសុំដំឡើងថវិកាសម្រាប់អាហារថ្ងៃត្រង់ពី ១,០០០រៀល ទៅ១,៥០០រៀលក្នុង១ថ្ងៃ ក្នុង១នាក់។ ចំណែក១ចំនុចទៀតទាក់ទងទៅនឹងការកាត់ថ្ងៃឈប់សម្រាកក្នុងរយៈពេល១ឆ្នាំនោះ ដោយមិនការឯកភាពគ្នារវាងតំណាងរោងចក្រ និងតំណាងកម្មករនោះ ឯកឧត្តម បានស្នើសុំភាគីទាំងពីរបន្តចំនុចនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។
10982935_437197333118425_1182928918501010881_o 11000116_437197246451767_6063141241179962614_o 11181934_437197323118426_3125899670284565382_o 11269772_437197269785098_6446959954218027536_o 11270075_437197313118427_5774959356118988667_o