សិក្ខាសាលាផ្សព្វផ្សាយស្តីអំពីលិខិបទដ្ឋាន គតិយុត្តពាក់ព័ន្ធ ការគ្រប់គ្រងធនធានមនុស្ស


ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំទីចាត់ការផែនការ និង វិនិយោគខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីលិខិបទដ្ឋាន គតិយុត្តពាក់ព័ន្ធ ការគ្រប់គ្រងធនធានមនុស្ស ការផ្តល់សេវារដ្ឋបាលថ្នាក់ ក្រោមជាតិ ផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ កម្មវិធី វិនិយោគបីឆ្នាំរំកិលខេត្ត និងការរៀបចំគម្រោងរាជធានីខេត្ត ស្ថិតក្រោមអធិបតីភាពលោក យស ណស៊ី អភិបាលរងខេត្ត តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រមទាំងមានការចូលររួមពីឯកឧត្តម លោកជំទាវ សមាជិកសមាជិការ ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មន្ទីរជំនាញជុំវិញខេត្ត អភិបាល អភិបាលរង នាយករដ្ឋបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ និងអង្គភាព និងទីប្រឹក្សា ផអ៣
សិក្ខាសាលានេះមានគោលបំណង :
-ដើម្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធយល់ច្បាស់ ហើយ អនុវត្តប្រកបដោយប្រសិទ្ធិភាព នូវលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការ គ្រប់គ្រងធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
-រៀបចំចាត់ចែងដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រុង ស្រុក។
-គាំទ្រអ្នកពាក់ព័ន្ធដទៃទៀតក្នុងដំណើរការកសាង និងរៀបចំផែនការ អភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីនិយោគបីឆ្នាំរំកិលរបស់ ខេត្ត ក្រុង ស្រុក។
-យល់ពីគោលគំនិតសំខាន់ៗនៃគម្រោងខេត្ត តួនាទី និងការទទួលខុស ត្រូវរបស់អ្នកពាក់ព័ន្ធ
-យល់ពីគោលការណ៍ និងនីតិវិធីនានាអំពីការប៉ាន់ស្មានតម្លៃ គោលការណ៍នៃការសិក្សាផលប៉ះពាល់បរិស្ថាន ដីធ្លី និងជនជាតិដើម ភាគតិច និងគាំទ្រអ្នកពាក់ព័ន្ធដទៃទៀតក្នុងដំណើរការរៀបចំគម្រោង ខេត្ត។
10346600_314464198725073_159598905144506981_n 10525608_314464388725054_1928227051725349584_n 10561711_314464088725084_5141879861466792212_n 10590429_314464378725055_814227911949723467_n