កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត


ព្រឹកថ្ងៃទី២១ ខែសីហា នៅសាលប្រជុំសាលាខេត្តតាកែវបានបើកកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវដើម្បីផ្សព្វផ្សាយពី : -សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារសេនាធិការនៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ
-សេចក្តីស្តីពីការបង្កើតក្រុមការងារជំនាញសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធនៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល
-ផ្សព្វផ្សាយពីផែនការសកម្មភាពរបស់ក្រុមការងារជំនាញសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធ។
គោលបំណង : ដើម្បីធ្វើយ៉ាងណាផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់ ថែរក្សាសន្តិសុខ សណា្តប់ធ្នាប់ សាធារណៈ លប់បំបាត់ភាពអសកម្មនានា និងចូលរួម លើកកម្ពស់ ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
10429487_314796878691805_8096441600968746011_n 10464357_314797072025119_8325410186137004146_n 10568899_314797138691779_3400201317767989475_n 10593129_314796928691800_1074189330778310570_n 10606008_314797032025123_3218332039411100045_n