នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តតាកែវ មានកិច្ចប្រជុំវាយតម្លៃដើម្បីជ្រើសរើសព្រះមេគណខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាល ព្រះតេជព្រះគណអនុគណក្រុង ស្រុក លោកអភិបាល អភិបាលរងក្រុង ស្រុក ទាំង១០ និងមន្ទីរជំនាញ។ ក្នុងការវាយតម្លៃនេះគឺផ្តោតទៅ៣ចំណុចសំខាន់ៗរួមមានៈ
១.សមត្ថភាពទាំងផ្លូវលោក និងផ្លូវធម៌
២. ព្រហ្មចរិយាធម៌ និងស្នាដៃ
៣. ការងារទំនាក់ទំនងក្នុងសង្គម និងការងារសង្គម
ក្នុងកិច្ចប្រជុំវាយតម្លៃជ្រើសរើសព្រះមេគណខេត្តនេះដែរ គឺឯកឧត្តមអភិបាលបាននិមន្តព្រះមេគណ ក្រុង ស្រុកមានសង្ឃដីកា លោកអភិបាល អភិបាលរងស្រុកបញ្ចេញមតិ យោបល់ និងលោកតាប្រធានសមាគមន៏អាចារ្យ។ ជាលទ្ធផល ព្រះតេជព្រះគណ កែវ សាវ៉ន ព្រះចៅអធិការវត្តតុំ ត្រូវបានគណៈកម្មាធិការវាយតម្លៃឯកភាពជ្រើសរើសជាព្រះមេគណខេត្តតាកែវ។ ឯកឧត្តមអភិបាលខេត្តបានប្រគេនអង្ករជូនដល់ព្រះអនុគណទាំង១០ ក្រុង ស្រុក ដោយក្នុង១ ក្រុង ស្រុកទទួលបានចំនួន៥០០គីឡូក្រាម។