លោក យស ណាស៊ី បើកកិច្ចប្រជុំបើកឯកសារដេញថ្លៃជួសជុល និងពិគ្រោះថ្លៃជួសជុល


ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅសាលាខេត្តតាកែវមានកិច្ចប្រជុំបើកឯកសារដេញថ្លៃជួសជុល និងពិគ្រោះថ្លៃជួសជុល សរុប ០៤គម្រោង។ កិច្ចប្រជុំស្ថិតក្រោមអធិបតីភាពលោក យស ណាស៊ី អភិបាលរងខេត្ត និងជាអនុប្រធានទីមួយគណៈកម្មាការលទ្ធកម្មខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាការលទ្ធកម្មខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិការគណៈកម្មាធិការលទ្ធកម្មខេត្ត អង្គភាពលទ្ធកម្មខេត្ត មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនដេញថ្លៃ។
គម្រោងទាំង ០៤ រួមមាន៖
– បើកឯកសារដេញថ្លៃជួសជុលកម្រាលឆាក កម្រាលទស្សនិកជន មហោស្រពខេត្តប្រចាំឆ្នាំ ២០១៤
– ពិគ្រោះថ្លៃជួសជុលលាបថ្នាំជញ្ជាំងក្រៅជុំវិញជូនមន្ទីរបរិស្ថានខេត្ត ជួសជុលការូ និងលាបថ្នាំខាងក្នុងជាន់ផ្ទាល់ដី អាគារពុទ្ធកវិទ្យាល័យ ជា ស៊ីម តាកែវ ជូនមន្ទីរធម្មការ និងសាសនាខេត្ត ប្រចាំឆ្នាំ ២០១៤
– ពិគ្រោះថ្លៃជួសជុលអាគារសិក្សា ០១ខ្នង មាន ០៣បន្ទប់នៅសាលាបឋមសិក្សាពុទ្ធសាំ ជូនមន្ទីរអប់រំ យុវជន និង កីឡាខេត្ត
– ពិគ្រោះថ្លៃផ្គត់់ផ្គង់សម្ភារអំណោយទិវាកុមារអន្តរជាតិ និងឯកសណ្ឋានកុមារកាយរិទ្ធក្រៅមណ្ឌល និងក្នុងមណ្ឌល ប្រចាំឆ្នាំ២០១៤ ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត
10295695_302243653280461_1670379099562471731_n (1) 10359914_302243966613763_515149109139092815_n (1) 10514617_302243729947120_3857280309057293558_n (1) 10514617_302243729947120_3857280309057293558_n