ពិធីអបអរសាទរទិវាកាកបាតក្រហមអន្តរជាតិ ៨ ឧសភា


ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាគរុកោសល្យភូមិភាគ តាកែវបានប្រារព្ធពិធីអបអរសាទរទិវាកាកបាតក្រហមអន្តរជាតិ ៨ ឧសភាដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់សកម្មភាពកាកបាតក្រហម កម្ពុជាខេត្តតាកែវក្រោមប្រធានបទ ខ្ញុំ និងកាកបាតក្រហម ស្ថិតក្រោម អធិបតីភាព ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាតក្រហមកម្ពុជាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវដែលជាសមាជិក សមាជិការាជរដ្ឋាភិបាល ព្រមទាំងលោក លោកស្រីដែលជាមន្ត្រីរាជការខេត្តតាកែវ និងសប្បរសជនយ៉ាងច្រើន កុះករ។
ថវិកាដែលបានពីការរៃអង្គាសមានចំនួនសរុប ២២០,៣៦៩,០០០រៀល
( ពីររយម្ភៃលានបីរយហុកសិបប្រាំបួនពាន់រៀល) និង ២៨,៩២៦ដុល្លារ(ម្ភៃប្រាំបីពាន់ប្រាំបួនរយម្ភៃប្រាំមួយដុល្លារ) ត្រូវបានប្រគល់ជូនសាខាកាកបាតក្រហមកម្ពុជាខេត្តតាកែវ។
10450155_302672153237611_5002880504838419396_n (1)10433802_302672786570881_162194811762052126_n 10492424_302673339904159_6775620508779221393_n 10492489_302674016570758_6322188187274720673_n 10561790_302672286570931_3669412611760621286_n