មហាសន្និបាតរបស់សមាគមន៏បុគ្គលិកសិក្សាខ្មែររបស់ខេត្តតាកែវ


មហាសន្និបាតរបស់សមាគមន៏បុគ្គលិកសិក្សាខ្មែររបស់ខេត្តតាកែវ ត្រូវបានប្រារព្វឡើងនៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ។ ថ្លែងក្នុងពិធីនេះដែរឯកឧត្តម អភិបាលបានសម្តែងការពេញចិត្ត កើតសសើរគណៈកម្មាធិការចាស់ និងគាំទ្រចំពោះគណៈកម្មាធិការសបសខ ថ្មីដែលបានបោះឆ្នោតជ្រើសតាំងសម្រាប់អាណត្តិទី១២ នៅថ្ងៃនេះ លើសពីនេះទៅទៀតឯកឧត្តម បានគាំទ្រយ៉ាហពេញទំហឹងជាមួយការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលនយោបាយថ្មីៗរបស់ក្រសួងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកំពស់គុណភាពអប់រំ នៅកម្ពុជាចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ឧត្តមសិក្សា ជាពិសេសនៅថ្នាក់ចំណេះទូទៅ ពីព្រោះថាចំណេះទូទៅជាមូលដ្ឋានគ្រឺះសម្រាប់ប្អូនៗឈានចាប់ទៅរកថ្នាក់ឧត្តមសិក្សា នឹងក្លាយជាមនុស្សពោរពេញទៅដោយសមត្ថភាព មានជំនាញ និងបំណិនជីវិតសម្រាប់ប្រកបរបបចិញ្ចឹមជីវិត និងអភិវឌ្ឍន៏ប្រទេសជាតិក្នុងសម័យកាលថ្មី។សព្វថ្ងៃនេះរាជរដ្ឋភិបាលបានយកចិត្តទុកដាក់លើផ្នែកអប់រំ នេះណាស់ ដោយបានដាក់វិស័យអប់រំក្នុងមុំមួយក្នងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ហើយលោកគ្រូ អ្នកគ្រូនឹងទទួលបានប្រាក់ខែយ៉ាងតិច ១,០០០,០០០រៀល នៅឆ្នាំ២០១៨។
ឯកឧត្តមបានថ្លែងបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងការកែទម្រង់ស៊ីជម្រៅរបស់ក្រសួង អយក ឯកឧត្តម បានសំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវមានផែនការចុះអធិការកិច្ចដើម្បីពង្រឹងការងាររដ្ឋបាល នៅតាមសាលា សំដៅធ្វើយ៉ាងណាឲ្យមានគណនេយ្យភាព ការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ក្នុងពិធីនេះឯកឧត្តមបានឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូចំនួន ១១៣ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល និងឧបត្ថម្ភ១,០០០,០០០រៀលសម្រាប់ពិធីអាហារសាមគ្គី។
11150547_427041217467370_7724870727590857193_n11041123_427041854133973_5496997411292316477_n10410328_427041790800646_4853328306368199318_n 11156301_427041194134039_8927258725591692786_n 11164795_427041847467307_7452088168477966452_n