ពិធីប្រកាសចូលកាន់ មុខដំណែងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ


ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគខេត្តតាកែវ បានរៀបចំពិធីប្រកាសចូលកាន់ មុខដំណែងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ ក្រោមអធិតីភាពឯកឧត្តម វង់ សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការតំណាងឱ្យមន្ទីរ អង្គភាព ស្រុក ក្រុងទូទាំងខេត្តតាកែវ ដោយលោក ប៊ុន បូរិន្ទ ប្រធានមន្ទីរស្តីទីខេត្ត ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរជំនួសលោក សោម អ៊ុំមុន្នីរ៉ា។
ក្នុងឱកាសនោះគណៈអធិតីបានផ្តាំផ្ញើរលោកប្រធានមន្ទីរថ្មីត្រូវខិតខំបំពេញតួនាទីខ្លួន និងសម្របសម្រួលការងារដើម្បីឱ្យមន្ទីរដំណើរការទៅបានរលូន ធ្វើឱ្យមានសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយ គ្រប់អង្គភាពក្នុងខេត្ត ជាពិសេសគឺខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ព្រមទាំងសហការជាមួយដៃគូរអភិវឌ្ឍន៍នានាដើម្បីបម្រើ និងផ្តល់សេវាឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និវត្តន៍ជន និងអតីតយុទ្ធជនរបស់យើង។
10423918_373779999460159_6407483347194362416_n 10801737_373780059460153_6295079742295664309_n 10868282_373780082793484_7093022865229236297_n 10882206_373780359460123_1817020284900353531_n 10885133_373780016126824_5132483131538681878_n