ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម គឹម ហុង អគ្គលេខាធិការរងនៃអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បាននាំយកប្រាក់មរណៈសង្រ្គាះចំនួន៣៨៤លានរៀល របស់រាជរដ្ឋាភិបាលកម្ពុជា ទៅផ្តល់ជូនដល់គ្រួសារសពសមាជិក សមាគមន៏អតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ចំនួន៩៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៤លានរៀល ។ ពិធីផ្តល់ប្រាក់មរណៈសង្គ្រោះនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ទីចាត់ការផែនការ និងវិនិយោគខេត្ត ។