“ទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការិនី គឺជាទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត និងរូបខ្ញុំផ្ទាល់” នេះគឺជាប្រសាសន៏របស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្នុងពិធីដែលឯកឧត្តមបានអនុញ្ញាតឲ្យតំណាងកម្មកររោងចក្រកាត់ដេរនៃក្រុមហ៊ុន ហុង សេន ថេកស្តាយ(ខេមបូឌា) ខូអិលអីឌី ដែលមានទីតាំងនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្នុងដូនកែវ ខេត្តតាកែវ ចូលជួបដើម្បីដោះស្រាយបញ្ហាបញ្ហាដែលបានលើកឡើងចំនួន៥ចំនុច នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥ នៅសាលាខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីលោក គាវ សុវណ្ណធី អភិបាលរងខេត្ត ព្រមទាំងលោកប្រធានមន្ទីរជំនាញ។
ជាលទ្ធផលគឺបានយល់ព្រមរវាងនិយោជក និងនិយោជិក ទៅលើចំនុច៣រួមមានៈ
១.ចំពោះកម្មការិនីដែលដាក់ច្បាប់ឈប់សម្រាកសំរាលកូន(ដែលបានធ្វើការចាប់ពី១ឆ្នាំ ឡើងទៅ ក្រុមហ៊ុនគិតប្រាក់ឈ្នួល៥០%ជូន បូករួមទាំងអត្ថប្រយោជន៏ផ្សេងៗតាមច្បាប់ការងារ។
២. ក្រុមហ៊ុននឹងពង្រីកកន្លែងហូបបាយ និងកន្លែងដាក់កង់ម៉ូតូ
៣. ចំពោះនិយោជិកសាកល្បង ក្រុមហ៊ុននឹងអនុវត្តប្រាក់ខែគោលតាមច្បាប់ការងារ
ចំពោះបញ្ហាពីរផ្សេងទៀត ដែលមិនទាន់ឯកភាពគ្នា ឯកឧត្តមនឹងព្យាយាមសម្របសម្រួលជាមួយនិយោជក
នោះរួមមានៈ
១.បងប្អូនកម្មករសុំថ្លៃបាយថ្ងៃត្រង់ចំនួន ២,០០០រៀលក្នុង១នាក់
២. បងប្អូនកម្មករសុំសោហ៊ុយធ្វើដំណើរចំនួន $១០ក្នុង១ខែ សម្រាប់នយោជិកម្នាក់។