ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទានវស្សាដល់វត្តចំនួន ៥៣ក្នុងស្រុកត្រាំកក់


ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទានវស្សាដល់វត្តចំនួន ៥៣ក្នុងស្រុកត្រាំកក់ ដោយវត្តនីមួយៗទទួលបាន ទានវស្សា ១គូរ និងទេយ្យទានមួយចំនួនមានដូចជា អង្ករ ៥០គ.ក្រ ប្រេងម៉ាស៊ូត ១ប៊ីដុង ទឹកផ្លែឈើ ១កេស មី ២កេស ត្រីខ ២យួរ ប៊ីចេង ២ថង់ ស្កគ្រាប់ ២០ថង់ ធូប ១ដុំធំ តែ ៥កញ្ចប់តូច ខ្ទឹមស ១គ.ក្រ ថ្នាំពេទ្យ ១កញ្ចប់ ឆៅប៉ូវ ២គ.ក្រ ប្រេងឆា ១ដប ទឹកត្រី ១យួរ សាប៊ូ ១កញ្ចប់ អំបិល ១គ.ក្រ ទឹកសុទ្ធ ២យួរ ព្រមទាំងថវិកា ១២ម៉ឺនរៀល ដែលជាសទ្ធាជ្រះថ្លារបស់លោកជំទាវ សុខ កែវ ច័ន្ទ សារុន ភរិយារបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងសប្បុរជននានា។កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅវត្តអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានចូលបច្ច័យកសាងព្រះវិហារដល់វត្តអង្គតាសោម ១លានរៀល និងអង្ករ ១តោនផងដែរ។
11055352_459079120930246_7038494031606458423_o 11058174_459079080930250_94279261505369659_o 11248064_459078317596993_9184122709716246321_o 11705699_459078657596959_8039181749493134834_o 11709710_459078680930290_807928939807231741_o