ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវចុះដោះស្រាយដោយផ្ទាល់ដល់រោងចក្រ គ័នថេក


ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានបន្តចុះដោះស្រាយដោយផ្ទាល់ដល់រោងចក្រ គ័នថេក ដែលមានទីតាំងស្ថិតនៅភូមិចោមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវដើម្បីដោះស្រាយ និងសម្របសម្រួលការធ្វើកូដកម្មទាមទារលក្ខខណ្ឌការងាររបស់កម្មករ កម្មការិនីដែលនៅសេសសល់មួយចំនូន ក្រោយពេលដែលឯកឧត្តមបានអញ្ជើញតំណាងរោងចក្រ ព្រមទាំងសហជីព និងកម្មករ កម្មការិនីមកសម្របសម្រួលនៅសាលប្រជុំសាលាខេត្តចំនួន ០២លើករួចមកហើយនាថ្ងៃទី ១៦ និង ១៧ ខែមិថុនា ឆ្នាំ២០១៥នេះ ដោយបានព្រមព្រៀងគ្នាចំនួន១៣ចំនុន លើការទាមទារ២០ចំនុច។
10838232_450191865152305_4470250860976988080_o 10925505_450191428485682_690058249228551385_o 10985459_450191898485635_274686909603433143_o 11336796_450191535152338_3238597976161277739_o 11538952_450191988485626_2016214453678673597_o