ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំលោក អភិបាលរងខេត្ត ចុះពិនិត្យមើលដោយផ្ទាល់ពីបញ្ហាទំនាស់ផ្លូវចូលទៅក្នុងភូមិព្រៃស្រោង


បន្ទាប់ពីបានចូលរួមពិធីសម្ពោធសមិទ្ធិផលថ្មីៗជាច្រើនរួមមានក្លោងទ្វារ កុដិ ប្រាសាទដំរី អាងទឹក និងបន្ទប់អនាម័យ ស្ថិតនៅមណ្ឌលវិបស្សនាធុរៈថ្មធំភ្នំពាក់បង្កង់ នាឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ រួចមក នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំលោក អភិបាលរងខេត្ត ចុះពិនិត្យមើលដោយផ្ទាល់ពីបញ្ហាទំនាស់ផ្លូវចូលទៅក្នុងភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ របស់បងប្អូនប្រជាពលរដ្ឋដែលភាគីម្ខាងទៀតមានធ្វើរបងមកលើដីផ្លូវ។ ចំពោះបញ្ហានេះដោយបងប្អូនប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តតាកែវរួច ហើយក៏ហួសពីដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តដែលមិនមានសិទ្ធលូកដៃចូលក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ដូច្នេះមានតែរង់ចាំដីការរបស់សាលាដំបូងខេត្ត ដើម្បីរដ្ឋបាលខេត្តអនុវត្តតាមតែប៉ុណ្ណោះ។
13268295_573718232799667_3515788426518030619_o 13268469_573718246132999_26553796869149684_o 13268506_573718402799650_8249442436522530169_o 13301539_573718766132947_4762003337890893257_o 13308319_573718652799625_545553162582805062_o