អគាសិក្សា១ខ្នងមាន២ជាន់ ស្មើនឹង៤បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ឯកឧត្តម ឆាយ គឹម និងលោកជំទាវ ស្រី រិទ្ឋីយ៉ា ដែលបានសាងសង់ផ្តល់ជូនសាលាបឋមសិក្សាអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្រុមគ្រួសារឯកឧត្តម ឆាយ គឹម ដែលជាម្ចាស់អំណោយព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយស្រុកអង្គរបូរីទាំងអស់ លោក លោកស្រី លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងស្រុកអង្គរបូរី។ ក្នុងពិធីនេះដែរគណអធិបតីបានគោរពថ្លែងអំណរគុណជូនដល់ក្រុមគ្រួសារ ឯកឧត្តម ឆាយ គឹម ដែលបានបរិចាគនូវធនធានផ្ទាល់ខ្លួនសាងសង់សាលារៀន និងថ្លែងអំណរគុណដល់បងប្អុនប្រជាពលរដ្ឋដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងពិធីនេះ។ គណអធិបតីមានសង្ឃឹមយ៉ាងមុតម៉ាំដែរថាអគារសិក្សាថ្មីនេះគឺជាកន្លែងបណ្តុះបណ្តាលដ៏សំខាន់សម្រាប់ប្អូនសិស្សានិសិស្សនិងរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យក្លាយជាពលរដ្ឋល្អ ពលករជំនាញ និងពលរដ្ឋថ្លៃថ្នូរដើម្បីអភិវឌ្ឍភូមិ ឃុំ ស្រុក ខេត្ត និងប្រទេសជាតិរបស់យើង។