ដោយអនុវត្តនូវគោលនយោបាយទឹករបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ លោក ហង់ បូ និងឯកឧត្តម តាន់ មុនីវណ្ណ សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំរវៀង បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងបានចុះពិនិត្យមើលស្រះទឹកចំនួន០៣កន្លែង ស្ថិតនៅក្នុងភូមិត្រពាំងទ្រា ដែលស្រះទឹកទាំងនេះបានមកពីការគៀងគរជំនួយពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំរវៀងដែលមានលោក ហង់ បូ និងឯកឧត្តមតាន់ មុនីវណ្ណ ជាតំណាងនិងបងប្អូន ក្រុមគ្រួសាររបស់សមាជិកក្រុមការងារថ្នាក់មូលដ្ឋានផ្ទាល់ ក្រោមការផ្តួចផ្តើមពីលោក ណុប ភី សម្រាប់ទុកជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួម ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ។