ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តម សេនីយ៍ នេត សាវឿត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណអភិបាលខេត្តតាកែវបានអំពាវដល់កងកំលាំងនគរបាលទាំងអស់ ត្រូវធ្វើការទៅតាមតួនាទីរបស់ខ្លួននិមួយៗ ឲ្យបានខ្ជាប់ខ្ជួនដោយប្រកាន់ជាប់ នូវក្របវិជ្ជាជីវះនគរបាល យុត្តិធម៌ ជាពិសេសត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ ចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ហើយធ្វើការបង្ក្រាបឲ្យបាននូវបទល្មើសផ្សេងៗ ដែលកើតមាននៅមូលដ្ឋានរបស់យើងនិមួយៗ ។
កាថ្លែងបែបនេះគឺក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបសភាពការណ៍ និងលទ្ឋផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម សាធារណៈ របស់ស្នងការរដ្ឋាននគរបាលខេត្តតាកែវ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ ដែលពិធីនេះប្រារព្ឋធ្វើឡើងនៅសាលប្រជុំស្នងការនគរបាលខេត្តតាកែវ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯកបាននាំយកអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ដដល់ស្នងការរដ្ឋាននគរបាលខេត្តតាកែវ រួមមាន អង្គរ២តោន មួកសុវត្ថិភាព២០០ ពិល២០០ ថវិការ៤លានរៀល បន្ថែមពីនោះ ឯកឧត្តម ឡាយ វណ្ណៈ បានធ្វើការឧបត្ថម្ភនូវស្រាបៀរកម្ពុជា ១០០កេស ដើម្បីជប់លៀងជូនបងប្អូននគរបាលក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ។