ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក្នុងស្រុកសំរោង នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត សមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលតាកែវ សហប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកសំរោង អមដំណើរដោយលោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង បាននាំយកអំណោយ ជាអង្ករទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះស្បៀងចំនួន៣៥គ្រួសារ នៅឃុំលំចង់ ដោយ មួយគ្រួសារទទួលបាមអង្ករ២៥គីឡូក្រាម។