ពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៤ លើកទិសដៅអនុវត្ត ឆ្នាំ២០១៥នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ


ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវបានបើកពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៤ លើកទិសដៅអនុវត្ត ឆ្នាំ២០១៥ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៥របស់អគ្គស្នងការនគរបាលជាតិក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីឯកឪត្តម លោកជំទាវ លោក លោកស្រីដែលជាមន្ត្រីរាជការ និងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសរុបចំនួន ១៧០នាក់។
ក្នុងឱកាសនោះគណៈអធិបតីបានថ្លែងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវជាពិសេសកងកម្លាំងនគរបាលខេត្តដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់នូវបទល្មើសផ្សេងៗដែលធ្វើឱ្យខេត្តតាកែវជាប់ចំណាត់ថ្នាក់លេខ៤ នៅក្នុងការប្រកួតប្រជែងភូមិឃុំមានសុវត្ថិភាពទូទាំងប្រទេស។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបន្ថែមទៀតដើម្បីផ្តល់សន្តិសុខជូនប្រជាពលរដ្ឋ ហើយត្រូវបន្តស្រាវជ្រាវបទល្មើសណាដែលពុំទាន់បង្ក្រាបបាន ជាក់ស្តែងដូចជាករណីជះទឹកអាស៊ីតនៅស្រុកគិរីវង់ ត្រូវស្រាវជ្រាវតាមចាប់ជនបង្ករមកផ្តន្ទាទោសឱ្យទាល់តែបាន។ ត្រូវខិតខំបន្តក្នុងការបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ហើយឯកឧត្តមអភិបាលខេត្តនឹងឧបត្ថម្ភជាថិវិការលើកទឹកចិត្តចំពោះការបង្រ្កាបទៅលើករណីគ្រឿងញៀននេះ។
ក្រោយពីបញ្ចប់សន្និបាតគណៈអធិបតីក៏បានធ្វើការប្រគល់ម៉ូតូចំនួន ៤គ្រឿង និងវិទ្យុទាក់ទងចំនួន ២០គ្រឿងដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ជូនដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។
11071738_407942539377238_5117195294259339545_n (1)11054359_407942509377241_1628200329328911093_n11069915_407943082710517_766924300654946527_n10983163_407942566043902_5780789092852815977_n