នៅថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១១ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ មានប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់សាលប្រជុំ និង ការិយាល័យព្រមទាំងសមិទ្ធិផលនានារបស់កងរាជអាវុធហត្ថខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និង មានការចូលរួមពីគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ទូទាំងខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម ព្រមទាំង គរុសិស្ស សរុបទាំងអស់ប្រមាណជាង ៤០០ នាក់ ។