ពិធីទទួលទានអាហារសាមគ្គីនិងសំណេះសំណាលសួរសុខទុក្ខ ដល់ក្រុមការងារយុវជននៃ ស.ស.យ.ក ខេត្តតាកែវ


ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ដែលជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី០១ ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ និងលោកជំទាវ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានរៀបចំពិធីបាយសាមគ្គីដើម្បីសំណេះសំណាលសួរសុខទុក្ខ និងផ្តល់កំលាំងដល់ក្រុមការងារយុវជននៃ ស.ស.យ.ក ខេត្តតាកែវចំនួន ១២០នាក់ ដែលមកចូលរួមក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេមេគង្គ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ប្អូនៗយុវជនដែលលះបង់ពេលវេលាផ្តល់ខ្លួនជាមួយក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដើម្បីបង្ហាញពីវប្បធម៌ អរិយធម៌ និងលើកតម្កើនកិត្យានុភាពជាតិតាមរយ:ការចូលរួមនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏អស្ចារ្យនេះ។ ឯកឧត្តមក៏បានជូនពរដល់ក្រុមការងារទាំងអស់ទទួលបានសុខភាពល្អ និងជោគជ័យក្នុងភារកិច្ច ហើយឯកឧត្តមនឹងរៀបចំកម្មវិធីនេះម្តងទៀតជូនប្អូនៗនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦។
ដោយឡែកក្រុមការងារយុវជនទាំងអស់បានសម្តែងនូវអារម្មណ៍កក់ក្តៅបំផុត ជាមួយនិងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានទទួលនូវការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ លោកប្រធានស.ស.យ.ក ខេត្តតាកែវនិងក្រុមយុវជនបានថតរូបរួមគ្នាយ៉ាងសប្បាយរីករាយ។
12983955_556795427825281_1647500465225376199_o12983372_556795827825241_4529956921097770710_o12973120_556795941158563_9184081594408471026_o12968053_556795474491943_8316088530789859992_o12983429_556795614491929_4466275712273248834_o