ពិធីបិទវគ្គហ្វឹកហ្វឺននៅកងពលតូចអន្តរាគមន៍លេខ ១១


ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ញើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនវរសេនាតូចរៀបរយ និងជំនាញវិទ្យុទាក់ទង ជំនាញការពារអាកាស នៅកងពលតូចអន្តរាគមន៍លេខ ១១ ស្ថិតក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គតិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងនាយករងខុទ្ទការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចទាំងបីជូនពលទាហ៊ាននៃកងពលតូចអន្តរាគមន៍លេខ ១១ ព្រមទាំងបានកោតសរសើរចំពោះយោធាចារ្យ និងសិក្ខាកាមទាំងអស់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ដែលហ្វឹកហ្វឺននេះទទួលបានលទ្ធផលយ៉ាងល្អប្រសើរ និងបានផ្តាំផ្ញើរសិក្ខាកាម ក៏ដូចជាកងយុទ្ធពលខេមរភូមិន្ទទាំងអស់ត្រូវយកចំណោះវិជ្ជាទាំងនេះទៅបម្រើ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រមទាំងការពារបូរណភាពដែនដីរបស់យើង ជាពិសេសដាច់ខាតត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវដែលបានឧបត្ថម្ភអង្ករចំនួន ៧តោន និងថវិការមួយចំនួនជូនគ្រួសារយោធិននៃកងពលតូចអន្តរាគមន៍លេខ ១១ ព្រមទាំងសន្យានឹងផ្តល់ជូនស៊ីម៉ង់ត៍ និងអិដ្ឋសម្រាប់កសាងអគារស្នាក់នៅរបស់កងទ័ព បន្ថែមពីនោះឯកឧត្តមក៏បាននាំមកជាមួយនូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអង្ករចំនូន ៥តោន មីយើង ២០០កេស ត្រីខកំប៉ុង ២០០កេស អាវរងារ ១០០០អាវ និងសម្ភារមួយចំនួនទៀតជូនកងពលតូចអន្តរាគមន៍លេខ ១១ផងដែរ។
1888559_341068436064649_5669126332171323201_n 1891207_341067866064706_8170868472431063057_n 1911604_341068532731306_8454569022478756596_n 10153111_341068209398005_8912638913101279815_n1621762_341067859398040_5379477096146486660_n