រសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១២ លោក អៀង អូននី អភិបាលរងខេត្តតាកែវ បានដឹកនាំអាជ្ញាស្រុក យុវជនស្ម័គ្រ ដែលបានចុះវាស់ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ យុវជនកាយរិទ្ឋិ យុវកាកបាទក្រហម ជួយជុសជុល តុបាក់បែក ជូនសិស្សានុសិស្ស នៅអនុវិទ្យាល័យអង្កសង្កែ និងបានឧត្តម្ភថវិកា ប៊ីច សៀវភៅ សិស្សានុសិស្ស និងថវិកាមួយចំនួនដល់សាលា ផងដែរ ។ កម្មវិធីនេះប្រារព្ឋធ្វើនៅអនុវិទ្យាល័យអង្កសង្កែ ស្ថិតក្នុងភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។