រសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដឹកនាំដោយលោក ឡាយ វណ្ណៈ ជាប្រធាន បានបន្តចុះជួយលើកទំនប់ ដើម្បីទប់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មរបស់ប្រជាពលរដ្ឋរង ស្ថិតនៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។
សមាសភាពដែលបានចូលរួមមាន យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម និង យុវជនគណបក្ស សរុបទាំងអស់ប្រមាណ ៥០ នាក់ ។