ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ បានអញ្ជើចូលរួមក្នុងពិធីអបអរសាទខួបទី ១៥២ ទិវាកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទកម្លាំងមនុស្សធម៌ គោលការណ៍គ្រឹះក្នុងសកម្មភាព ដែលប្រារព្ធឡើងនៅបរិវេណខាងមុខសាលមហោស្រពខេត្តក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទយលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី និងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ សប្បុរសជន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងសិស្ស និស្សិត សរុប ២៧៩១នាក់។
ថវិកាដែលកាកបាទក្រហមកម្ពុជាខេត្តតាកែវប្រមូលបានពីសប្បុរសជនបានចំនួន ៤១២២៦៨ដុល្លារ៕