ឯកឧត្តម សូ ម៉ារ៉ា សហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ រៀបចំពិធីបោះឆ្នោតដើម្បីជ្រើសរើសប្រធានសហគមន៍ទន្លេបាទី


នេះជាស័ករាជថ្មីមួយទៀតរបស់បងប្អូនអាជីវករនៅរមណីដ្ឋានទន្លេបាទីបន្ទាប់ពីសាលាខេត្តតាកែវបានដកអញ្ញាប័ណ្ណពីក្រុមហ៊ុនវិនិយោគរួចមក។ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នេះឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានរៀបចំពិធីបោះឆ្នោតដើម្បីជ្រើសរើសប្រធានសហគមន៍ទន្លេបាទី ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី អភិបាល អភិបាលរងស្រុក មេឃុំ មេភូមិ និងបងប្អូនអាជីវករនៅរមណីដ្ឋានទន្លេបាទីទាំងអស់។
ការបោះឆ្នោតនេះមានការឈរឈ្មោះពីបេក្ខភាពដែលជាតំណាងក្រុមនីមួយៗចំនួន ១៤ រូប ដោយបោះឆ្នោតយកចំនួន ៧រូបជាក្រុមប្រឹក្សាភិបាលសហគមន៍ហើយក្នុងនោះ ៣រូប ជាប្រធាន អនុប្រធាន និងលេខាធិការសហគមន៍។
ក្នុងឱកាសនោះគណៈអធិបតីបានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើរបងប្អូនថា ពេលនេះរមណីដ្ឋានទន្លេបាទីបានស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់បងប្អូនហើយ ដូច្នេះបងប្អូនត្រូវខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍រមណីដ្ឋាននេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនា ជាពិសេសត្រូវខិតខំថែរក្សាបរិស្ថានក្នុងរមណីដ្ឋានរបស់យើងឱ្យបានល្អ ម្ហូបអាហារត្រូវមានអនាម័យ និងមានតម្លៃសមរម្យដែលអាចទទួលយកបាន។
10489989_383321895172636_3003984920776315524_n 10896884_383321815172644_3394953849249211051_n 10923280_383322808505878_5157012182682715201_n 10933753_383322515172574_941605301760586910_n 10933783_383322255172600_1175490336935597410_n