ឯកឧត្តម នាយឧត្តមសេនីយ៍ គតិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ ចូលរួមក្នុងពិធីសម្ភោធសាលាធម្មសភា និងសមិទ្ធផលផ្សេងៗនៅវត្តតុំ


ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុងបរិវេណវត្តតុំ ស្ថិតក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ មានរៀបចំពិធីសម្ភោធសាលាធម្មសភា និងសមិទ្ធផលផ្សេងៗនៅវត្តតុំដែលចំណាយថវិកាអស់ ៣៣៤,១៥០ដុល្លារអាមេរិក ស្ថិតក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គតិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អមដំណើរដោយឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការក្នុងខេត្តតាកែវ និងមានការចូលរួមពីដូនជី តាជី ប្រជាពលរដ្ឋ យុវជនខេត្តតាកែវ យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធ សរុបប្រមាណ២០០០នាក់។ ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីបានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ យាយជីតាជី ជាពិសេសបានផ្តាំផ្ញើរយុវជនទាំងអស់ត្រូវខិតខំរៀនសូត្រ និងយកចិត្តទុកដាក់ក្នុងការងារ ហើយត្រូវជៀសឱ្យផុតពីគ្រឿងញៀនដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីនៅពេលអនាគត។
ឯកឧត្តមក៏បានពាំនាំជាមួយនូវថវិការនិងអំណោយមួយចំនួនដូចជា៖
សាលាក្រុងដូនកែវ ថវិការ ១លានរៀល សាលាសង្កាត់រកាក្រៅ ថវិការ ៤០ម៉ឺនរៀល តាជីយាយជី ២០០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ ថវិការ ១ម៉ឺនរៀល យុវជន ១៥០០នាក់ ម្នាក់ៗ អាវរងារ ១ និងថវិការ ២ម៉ឺនរៀល ក្រុមប្រឹក្សាសង្កាត់ ២៥ នាក់ ម្នាក់ៗ អាវរងារ ១ និងថវិការ ២ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ៤៥នាក់ ម្នាក់ៗ អាវរងារ ១ និងថវិការ ២ម៉ឺនរៀល សិស្សានុសិស្ស ២៥០នាក់ ម្នាក់ៗ សៀវភៅ១ក្បាល ប៊ិច១ដើម និងថវិការ ៥ពាន់រៀល នគរបាលថវិការ៤០ម៉ឺនរៀល កងរាជអាវុធហត្ថ ថវិការ៤០ម៉ឺនរៀល សឹករងថវិការ ៤០ម៉ឺនរៀល និងឈ្នួលរោងកៅអីចំនួន ៣លាន២៧ម៉ឺនរៀល។
10850052_373243146180511_2943541140239439166_n 10881720_373242876180538_566394239777174350_n 10882190_373244902847002_8602739454932358268_n 10885120_373242826180543_647236441385350132_n 10888772_373243312847161_4186596242464503535_n