ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបូរីជលសារ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញសំណេះសំណាល និងលើកទឹកចិត្តកីឡាករអុំទូកខេត្តតាកែវដែលចូលរួមក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ


រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តនិងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ស្រុកបូរីជលសារនិងឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញសំណេះសំណាល និងលើកទឹកចិត្តកីឡាករអុំទូក ខេត្តតាកែវកំពុងហាត់សមនៅវត្តឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រៀមចូលរួមក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីបានលើកឡើងពីប្រវត្តិនៃពិធីបុណ្យដ៏ធំនេះក៏ដូចជាវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពជើងទឹករបស់ខ្មែរពីសម័យបូរាណ ព្រមទាំងការរួបរួមសាមគ្គីគ្នាដើម្បីទទួលបានជោគជ័យ។
ឯកឧត្តមបន្តថាការរួបរួមសាមគ្គីគ្នាពិតជាសំខាន់ណាស់ដើម្បីសម្រេចគោលដៅអ្វីមួយ ហើយពេលនេះយើងបាននឹងកំពុងតែ ដើរលើផ្លូវដ៏ត្រឹមត្រូវមួយនេះ ព្រោះយើងបានរួបរួមគ្នាក្នុងការអភិវឌ្ឍប្រទេសយើងតាំងពីបាតដៃទទេ ឱ្យមានការរីកចំរើន ដល់សព្វថ្ងៃនេះ ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់នឹងនៅក្បែររួមសុខទុក្ខជាមួយបងប្អូនជានិច្ច។

ក្នុងពិធីសំណេះសំណាលនោះឯកឧត្តមគណៈអធិបតីក៏បាននាំយកនូវថវិការចំនួន ១០លានរៀលជូនដល់កីឡាករ និងក្រុមការងារចូលរួមក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ព្រមទាំងជូនពរដល់ទូកដែលមកពី ខេត្តតាកែវទាំងអស់ទទួលបានជ័យជំនះដើម្បីនាំយកកិត្តិយសជូនខេត្តរបស់យើង។
ឆ្នាំនេះខេត្តតាកែវមានទូកចំនួន ៦ ដែលត្រូវចូលរួមក្នុងពិធីបុណ្យ ដែលមានកីឡាករទាំងអស់ ៥២៥រូប និងកីឡាករបម្រុង ៧៩រូប។
14572871_642768845894605_4232244917318283036_n 14591827_642768852561271_4961408605258673639_n 14720397_642768855894604_8406534306061857817_n 14907588_642768999227923_2627231835576272372_n 14907653_642768995894590_7770894323081260568_n