ថ្ងៃទី ២៤ខែមេសា ឆ្នាំ ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញអ៊ុំ ពូ ជាយុទ្ធជនពិការចំនួន ២៥រូបចូលជួបសំណេះសំណាលនៅសាលាខេត្តតាកែវ ដើម្បីសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះអ៊ុំ ពូទាំងអស់ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារប្រទេសជាតិ។ឯកឧត្តមបានឧបត្ថម្ភជាថវិកាក្នុងម្នាក់ៗទទួលបាន ៨០,០០០រៀល។