ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់

SMT0013 | ១៧/០៨/២០១៦ ១៧:១៩





ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវប្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងស្រុកត្រាំកក់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ទាំង ១១ចំនុច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តាំផ្ញើក្នុងឱកាសដែលសម្តេចចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃទី១៦ ខែសីហា ឆ្នា២០១៦កន្លងមកថ្មីៗនេះ ហើយត្រូវចាត់ទុកបញ្ហាល្បែងស៊ីសង និងគ្រឿងញៀនជាបញ្ហាអទិភាពនៅក្នុងការពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ថ្លែងបែបនេះនៅពេលដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ តាមអនុក្រិតរបស់រាជរដ្ឋាភិបាល លេខ៨៥៥ អនក្រ.តត ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ សម្រេចផ្ទេរភារកិច្ចលោក កៅ វគ្គសែល អភិបាលស្រុកគិរីវង់ ទៅកាន់មុខតំណែងជាអភិបាលស្រុកត្រាំកក់ ជំនួសលោក តឹក តុងលីម ដែលត្រូវចូលនិវត្តន៍។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់លោកអភិបាលស្រុកថ្មីត្រូវ ចុះតាមភូមិ ឃុំ ឱ្យបាន ញឹកញាប់ ក្តាប់ឱ្យបាននូវបញ្ហានានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរកវិធីដោះស្រាយជូនពួកគាត់ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយត្រូវអនុវត្តនូវវប្បធម៌មន្ត្រីរាជការជាអ្នកបម្រើសេវា រីឯប្រជាពលរដ្ឋ ជាអ្នកទទួលសេវា ដូច្នេះអ្នកទទួលសេវាគឺជាស្តេច។
ឯកឧត្តមអភិបាលខេត្តក៏បានជម្រុញលោកអភិបាលស្រុកថ្មី ត្រូវមានរបៀបរៀបរយក្នុងការធ្វើការងារ គ្រប់គ្រង ត្រួតពិនិត្យវត្តមានមន្ត្រីរាជការសាលាស្រុកឱ្យបានច្បាស់លាស់ ហើយបង្កើតឱ្យមានសាមគ្គីភាពល្អ រវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ។

13924847_606889492815874_3394746279484433924_n14053696_606889622815861_1961153281441538266_o13923719_606889939482496_4635070264666645756_o   13938328_606889552815868_8207178716795103653_o 14054479_606889539482536_5513130121302143712_o