ឯកឧត្តមនាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង ប្រកាសប្តេជ្ញាការពារសន្តិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់មិនឱ្យបដិវត្តន៍ព័ណ៌នៅកម្ពុជា ដែលនាំដល់ការបំផ្លាញសន្តិភាព ស្ថេរភាព និងសេចក្តីសុខសាន្តរបស់ពលរដ្ឋ និងសង្គមជាតិជាដាច់ខាត

SMT0009 | ០៨/១០/២០១៧ ១២:១៩





ក្នុងឱកាសដង្ហែបុណ្យកឋិនទានទៅកាន់វត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ និងឆ្លៀតឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមនាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង ប្រកាសប្តេជ្ញាការពារសន្តិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់មិនឱ្យបដិវត្តន៍ព័ណ៌នៅកម្ពុជា ដែលនាំដល់ការបំផ្លាញសន្តិភាព ស្ថេរភាព និងសេចក្តីសុខសាន្តរបស់ពលរដ្ឋ និងសង្គមជាតិជាដាច់ខាត។
ក្នុងឱកាសនោះលោកក៏បានជម្រាបបងប្អូនពីការខិត្តខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិរហូតបានដល់សព្វថ្ងៃ។ឯកឧត្តមនាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
រួមជាមួយវីរៈជនស្នេហាជាតិជាច្រើនបានលះបង់គ្រប់បែបយ៉ាង និងពុះពារគ្រប់ឧបសគ្គដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ នាំមកនូវសន្តិភាពពេញលេញជូនប្រជាជន និងប្រទេសជាតិ។ ដូច្នេះសន្តិភាពដែលយើងទទួលបាននាពេលនេះពិតជាមានតម្លៃណាស់ ហើយបើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ។
ក្នុងឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង ក៏បានប្រកាសប្តេជ្ញាចិត្តការពារសន្តិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់មិនឱ្យបដិវត្តន៍ព័ណ៌នៅកម្ពុជា ដែលនាំដល់ការបំផ្លាញសន្តិភាព ស្ថេរភាព និងសេចក្តីសុខសាន្តរបស់ពលរដ្ឋ និងសង្គមជាតិជាដាច់ខាត។
IMG_7529

IMG_7531

IMG_7544

IMG_7549

IMG_7555

IMG_7556

IMG_7587