និស្សិតជាង២៤០០ នាក់ ទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

SMT0009 | ០២/១០/២០១៧ ០៩:០៦





ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ សមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តំណាងឯ.ឧ បណ្ឌិត ហ៑ុន ម៉ាណែត និងលោក ប៉ាល់ ដេស សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធី ចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានសិក្សាដល់បេក្ខជនជ័យលាភី អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការផ្តល់អាហារូបករណ៍លើកទី១ នេះមានជ័យលាភីចំនួន ៣៧០ នាក់ ហើយនឹងបន្តផ្តល់ជូនលើកទី២ និងទី៣ ទៀត សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សាឆ្នាំ២០១៧ -២០១៨។
ក្នុងពិធីនោះ ឯ.ឧ សុខ ពុទ្ធិវុធ បានរំលឹក ពីការស្តារឡើងវិញនូវវិស័យអប់រំ ចាប់តាំងពីការដួលរលំរបបប្រល័ពូជសាស្ត្រប៉ុល ពត ដែលសម័យកាលនោះ សម្តេចតេជោ បានអនុវត្តនូវ គោលនយោបាយ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ ហើយមិនមានសាលារៀនដូចេពេលនេះទេ ព្រោះយើងបានបាត់បង់ធនធានមនុស្ស និងមធ្យោបាយសិក្សាស្ទើរតែទាំងស្រុងក្រោយពីថ្ងៃរំដោះ។

មកដល់បច្ចុប្បន្ននេះយើងមានគ្រឹះស្ថានសិក្សាគ្រប់កំរិត នៅទូទាំងប្រទេស ដែលនេះជាកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល លើវិស័យអប់រំ ជាក់ស្តែងសិស្ស និស្សិតក្រីក្រ ត្រូវបានទទួលការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា តាមរយៈអាហារូបករណ៍នាពេលកន្លងមក និងពេលនេះ ។

ចុងបញ្ចប់ឯ.ឧ បានផ្តាំផ្ញើដល់ប្អូុននិស្សិត ឲ្យខិតខំសិក្សា ដើម្បីយកចំណេះវិជ្ជា មកអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។
photo_2017-10-01_08-32-37

photo_2017-10-01_08-36-13

photo_2017-10-01_08-57-35

photo_2017-10-01_08-57-39

photo_2017-10-01_09-05-37

photo_2017-10-01_09-20-12