ទឹកត្រជាក់ត្រីកុំ!!!! សមាជិកគណបក្សសង្គ្រោះជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ និងគណបក្សផ្សេងៗទៀតចំនួន ៣៤១នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

SMT0009 | ២៤/០៩/២០១៧ ១២:២៧





ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ បានរៀបចំពិធីញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣៤១នាក់ មកពីគណបក្សសំបុកឃ្មុំ និងគណបក្សផ្សេងៗទៀតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម គិន ណែត ប្រធានគណៈប្រចាំការគណបក្សខេត្ត និងឯកឧត្តម ហារី សំអាត ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
តំណាងសមាជិកគណបក្សប្រជាជនកម្ពុជាដែលទើបត្រូវបានបញ្ចូលថ្មីបានលើកឡើងថា ការស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារបានយល់ និងឃើញច្បាស់ពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជួយដល់ប្រជាពលរដ្ឋ ផ្ទុយស្រលះពីគណបក្សដើមរបស់ខ្លួនដែលតែងតែដើរសន្យាខ្យល់ បោកប្រាស់ ភូតកុហកប្រជាពលរដ្ឋថែមទាំងញុះញង់ឱ្យមានអស្ថេរភាពសង្គមទៀតផង។ មិនតែប៉ុណ្ណោះសមាជិកថ្មីទាំងអស់ក៏បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាអាណត្តិក្រោយៗទៀត។
ក្រោយពីបានស្តាប់ការប្តេជ្ញាចិត្តរបស់តំណាងសមាជិកថ្មីរួចមក ឯកឧត្តម ឡាយ វណ្ណៈ បានថ្លែងអំណរគុណចំពោះបងប្អូនដែលបានភ្ញាក់រលឹក យល់ច្បាស់ពីការខិតខំរបស់គណបក្ស ហើយបានផ្តល់យុត្តិធម៌ជូនគណបក្ស និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងត្រឡប់មករួមរស់ជាគ្រួសារតែមួយក្រោមម្លប់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថាគណបក្សប្រជាជនកម្ពុជាតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋយើងគ្រប់កាលៈទេសៈទាំងអស់ ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះដែលនាំមក និងការពារនូវសន្តិភាព និងការអភិវឌ្ឍ ជាក់ស្តែងកើតចេញពីសន្តិភាពដែលនាំមកជូនដោយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាសមិទ្ធផលជាច្រើនបាននឹងកំពុងរីកដុះដាលគ្រប់ទីកន្លែង។
IMG_7344

IMG_7349

IMG_7357

IMG_7372

IMG_7374

IMG_7382

IMG_7465

IMG_7473