ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ប្រាប់មន្ត្រីរាជការក្រុងដូនកែវត្រូវមានអកប្បកិរិយាល្អជាមួយប្រជាពលរដ្ឋ សំដីសំដៅទន់ភ្លន់សុភាពរាបសារ ហើយត្រូវយកចិត្តទុកដាក់មប្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព និងលទ្ធភាព

SMT0009 | ២៦/០៨/២០១៧ ២១:៥២





ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ប្រាប់មន្ត្រីរាជការក្រុងដូនកែវត្រូវមានអកប្បកិរិយាល្អជាមួយប្រជាពលរដ្ឋ សំដីសំដៅទន់ភ្លន់សុភាពរាបសារ ហើយត្រូវយកចិត្តទុកដាក់មប្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព និងលទ្ធភាព
ក្រោយពីចែកអង្ករជូនបងប្អូនប្រជាពលរដ្ឋចំនួន ៧៥៤គ្រួសារក្នុងក្រុងដូនកែវរួចមក ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងក្រុងដូនកែវ។
ក្នុងពិធីនោះឯកឧត្តមបានផ្តាំផ្ញើរជូនក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ មេភូមិទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនហើយត្រូវជួយអន្តរាគមន៍ជាបន្ទាន់ដើម្បីជួយដល់បងប្អូនយើងហើយបើខ្វះលទ្ធភាពត្រូវរាយការណ៍ជាបន្ទាន់ជូនថ្នាក់លើដើម្បីចាត់វិធានការណ៍ជាបន្ទាន់ដើម្បីជួយ។
ឯកឧត្តមក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវមានអកប្បកិរិយាល្អជាមួយប្រជាពលរដ្ឋ សំដីសំដៅទន់ភ្លន់សុភាពរាបសារ ចិត្តទុកដាក់មប្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព និងលទ្ធភាព
ហើយរាល់លិខិតស្នាមផ្សេងៗដែលប្រជាពលរដ្ឋសុំឱ្យជួយបញ្ជាក់គួរតែយកទៅជូនដល់ពួកគាត់ដល់គេហដ្ឋាន ដែលនេះជាការរួមចំណែកក្នុងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសេវាសាធារណៈឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធិភាពជូនពលរដ្ឋ។
IMG_6737IMG_6736IMG_6730IMG_6705