Warning: print_r() expects at least 1 parameter, 0 given in /srv/host/takeo.org.kh/wp-content/themes/egov-theme-cpp/category.php on line 23
  • ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តបងប្អូនកីឡាករអ៊ុំទូកចំនួន ៥៩៤នាក់ ដែលមកពីខេត្តតាកែវ

    10367687_348060695365423_790061785732683790_n

    ល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក អ៊ូច ភា អភិបាលរងខេត្ត បានអញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តបងប្អូនកីឡាករអ៊ុំទូកចំនួន ៥៩៤នាក់ ដែលមកពីខេត្តតាកែវដើម្បីចូលរួមពិធីបុណ្យអ៊ុំទូក អកអំបុក និងលយប្រទីប នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខព្រះបរមរាជវាំង។ ក្នុងពិធីនេះឯកឧត្តមអភិបាលបានផ្តាំផ្ញើសូមឲ្យបងប្អូនកីឡាករអ៊ុំទូកមានសាមគ្គីភាពគ្នា ចេះថែរក្សាសុខភាព នឹងឈានទៅទទួលបានជ័យជំនះក្នុងការប្រកួត ត្រូវមានអនាម័យ ត្រូវចោលសំរាមក្នុងធុងសំរាមដើម្បីថែរក្សាបរិស្ថានរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាយើងឲ្យមានសភាពស្រស់ស្អាត ត្រូវចេះជួយគ្នាទៅវិញទៅមក ហើយឯកឧត្តមក៏បាននាំយកអំណោយមួយចំនួនទៅជូនបងប្អូនកីឡាករអ៊ុំទូក។សូមបញ្ជាក់ដែរថាឆ្នាំនេះខេត្តតាកែវមានទូកចំនួនប្រាំពីរដែលចូលរួមប្រណាំងគឺទូកឈ្មោះ៖ ១.អង្គរបូរីវណ្ណៈមុនីច័ន្ទសុខសែនជ័យ ២.កោះអណ្តែតសុខសែនជ័យ ៣. គីរីវង់សុខសែនជ័យ ៤.ច័ន្ទសោមសែនមង្គល ៥. បាទីសូសុខសែនជ័យ ៦.តាកែវទ្រាំងសុខសែនជ័យ ៧. បូរីជលសារសុខសែនជ័យ

    SMT0011 | ០៤/១១/២០១៤ ០៨:២៤